RAFCO

ព្រោះយើងស្មោះត្រង់និងមានភាពទទួលខុសត្រូវជានិច្ច

ងាយស្រួលប្រើ ស្រួលចិត្ត សប្បាយចិត្ត មានទំនុកចិត្ត

ចាប់ផ្តើម
RAFCO Microfinance Cambodia

អភីធីអិន អឹឡាយអិន ហ្វាយនែនសល លីស៊ីង ម.ក គឺជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ដែលបាន ទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្ម និងបើកអោយដំណើរការ ដំបូងនៅឆ្នាំ ២០១៨ ក្នុងព្រះរាជាណាចក្រកម្ពុជា

ហើយបច្ចុប្បន្នបានកម្លាយខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបានប្ដូរ ឈ្មោះទៅជា រ៉ាហ្វកូ ហ្វាយនែនសល(ខេមបូឌា)

ម.ក ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃ កម្ពុជា (NBC)

ភ្នាក់ងារបម្រើសេវាកម្មអតិថិជន

RAFCO ប្តេជ្ញាចិត្ត អភិវឌ្ឍន៍ និងបន្តកែសម្រួលប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជានិច្ច តាមគោលការណ៍ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រោមគោលការណ៍អភិបាលកិច្ចសាជីវកម្មល្អ ការិយាល័យកណ្តាលមាន ទីតាំងនៅរាជធានីភ្នំពេញ ផ្តល់សេវាកម្មដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អ្នក។យើងមានជំនាញផ្នែក ៖ - ការផ្ដល់លេវាកម្មឥណទាន បែបមានទ្រព្យធានា (ដីធ្លី រថយន្ត ម៉ូតូ ត្រីចក្រយានយន្ត និងគ្រឿងចក្រ កសិកម្ម) - ផ្សេងទៀត"

  • រូបថតបុគ្គលិកបម្រើសេវាកម្មអតិថិជន 1
  • រូបថតបុគ្គលិកបម្រើសេវាកម្មអតិថិជន 2
  • រូបថតបុគ្គលិកបម្រើសេវាកម្មអតិថិជន 3
  • រូបថតបុគ្គលិកបម្រើសេវាកម្មអតិថិជន 4
  • រូបថតបុគ្គលិកបម្រើសេវាកម្មអតិថិជន 5

អភីធីអិន អឹឡាយអិន ហ្វាយនែនសល លីស៊ីង ម.ក

បេសកកម្មរបស់យើងគឺដើម្បីធានានូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលរហ័សទាន់ចិត្ត និង ប្រកបដោយស្ថេរភាព ទាំង អតិថិជនជាលក្ខណៈបុគ្គល និងអតិថិជនជាលក្ខណៈគ្រួសារជាមួយ និងឱកាស ដើម្បីផ្តល់ឱ្យអតិថិជននូវដំណោះស្រាយលើប្រតិបត្តិការផ្នែកបង់រំលស់ប្រកបដោយ ប្រសិទ្ធភាពដែលជួយសម្រួលដល់ស្ថេរភាពផ្នែកហរិញ្ញវត្ថុ ក៏ដូចជាការរស់នៅប្រកបដោយ ភាពងាយស្រួល ទន្ទឹមនិងនេះដែរយើងមកនេះ ដើម្បីបង្កើតសម្ព័ន្ធភាពទំនុកចិត្តជាមួយអ្នកផ្គត់ផ្គង់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

"ងាយស្រួលប្រើ ស្រួលចិត្ត សប្បាយចិត្ត មានទំនុកចិត្ត" ងាយស្រួលប្រើ ៖ ជាមួយនឹងលក្ខខណ្ឌ របៀបនៃការផ្ដល់សេវាកម្មមិនពិបាក ងាយស្រួល និងឆាប់រហាស់ ស្រួលចិត្ត ៖ សេវាកម្មរួសរាយរាក់ទាក់ វាដូចជាមិត្តម្នាក់ដែលចាំផ្តល់នូវការណែនាំ និងជំនួយផ្នែកសេវាកម្មហិរញ្ញវត្ថុដល់អតិថិជន ដើម្បីឱ្យអតិថិជនមានឡាន និងទ្រព្យសម្បត្តិចលនវត្ថុផ្សេងទៀត ប្រើប្រាស់ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងសម្រាប់អាជីវកម្មរបស់អតិថិជន។ សប្បាយចិត្ត ៖ ជាមួយនឹងលក្ខខណ្ឌម៉ឺនុយចម្រុះ ភាពបត់បែន តម្លៃសមរម្យ ភាពជាម្ចាស់នៅតែជា របស់អតិថិជន។ មានទំនុកចិត្ត ៖ មានគុណភាពក្នុងសេវាកម្ម អនុម័តលឿន ឆាប់រហាស់ និងមានប្រព័ន្ធធានាការពេញ ចិត្តរបស់អតិថិជន។

ជាមួយបាវចនា "ព្រោះយើងស្មោះត្រង់ និងទទួលខុស- ត្រូវជានិច្ច" កំពុងធ្វើអោយយើងក្លាយជា គ្រឹះស្ថានផ្តល់សេវវាកម្មផ្នែកហរិញ្ញវត្ថុឈានមុខគេ និងក្លាយជាជម្រើសដំបូងបំផុត សម្រាប់ អតិថិជនជាលក្ខណៈបុគ្គល ព្រមទាំងគ្រួសារផងដែរ ដើម្បីបង្កើនគុណភាពនៃការរស់នៅរបស់ ប្រជាជនកម្ពុជា។

តើអ្នកត្រៀមខ្លួនហើយឬនៅ?

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីដើរជាមួយ RAFCO

ចាប់ផ្តើម